ភ្នំពេញ ៖ ក្រសួងបរិស្ថាន ធ្វើកោតសរសើរ ចំពោះសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ទាំង១៩ ដែលស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ទាំង ៤ខេត្ត រួមមាន ៖ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះល្បាត ដើម្បីការពារ អភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ជាមួយមន្ត្រីឧទ្យានុរក្ស។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលថ្ងៃទី២៧ មេសា ថា នេះគឺជា សកម្មភាពគំរូ ក្នុងកិច្ចសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងបរិស្ថាន ដែលជាអ្នកមានសមត្ថកិច្ចគ្រប់គ្រង តំបន់ការពារធម្មជាតិ។

 

កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់ សហគមន៍តំបន់ ការពារធម្ម ជាតិចំនួន ១៩ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ហើយពួកគាត់បានចូលរួម សហការជាមួយមន្ត្រីឧទ្យានុរក្ស ចុះល្បាតនៅតាមតំបន់នានា។ នេះគឺជាការផ្តល់នូវ ការទទួលខុស ត្រូវក្នុងការគ្រប់គ្រង ថែរក្សា អភិរក្សធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មាន តម្លៃ សម្រាប់កម្ពុជា និងសម្រាប់ពួកគាត់។

គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាគឺបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើនចំណូលជូន ប្រជា ពលរដ្ឋ និងបង្កើតមុខរបរថ្មីជូនប្រជាសហគមន៍ កាត់ផ្តាច់មុខរបរប្រពៃណីដែល ពួកគាត់ធ្លាប់ តែ ប្រកបរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ មកជាការផ្តល់សេវាសម្រាប់ទេសចរណ៍ធម្មជាតិ ឬការការពារធនធានធម្មជាតិឱ្យបានគង់វង្ស រក្សាឈើឈរដើម្បីលក់ឥណទាន កាបូនស្ម័គ្រចិត្ត ដើម្បីយកថវិកាមកគាំពារលើការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ